សេវាកម្ម Google ទាំងអស់ដំណើរការសម្រាប់អ្នក

ចូល​គណនី Google របស់អ្នក ដើម្បី​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត​ពីសេវាកម្ម Google ទាំងអស់​ដែលអ្នកប្រើ។ គណនី​របស់អ្នក​ជួយឱ្យអ្នកធ្វើអ្វីៗ​បាន​កាន់តែច្រើន ដោយផ្ដល់​បទពិសោធន៍ប្រើប្រាស់ Google ដែលស្រប​នឹងអ្នក និងផ្ដល់ភាពងាយស្រួល​ក្នុងការចូលប្រើ​ព័ត៌មាន​សំខាន់បំផុត​របស់អ្នក​នៅគ្រប់ទីកន្លែង។

ជួយអ្នក

នៅពេលអ្នក​ចូលគណនី សេវាកម្ម Google ទាំងអស់​ដែលអ្នកប្រើ ដំណើរការជាមួយគ្នាយ៉ាងរលូន ដើម្បីផ្ដល់ជំនួយ​សម្រាប់កិច្ចការប្រចាំថ្ងៃ​ដូចជា ការធ្វើសមកាលកម្ម Gmail របស់អ្នក​ជាមួយ​ Google ប្រតិទិន និង Google ផែនទី​របស់អ្នក ដើម្បីប្រាកដថា​អ្នកដឹងអំពីកាលវិភាគ​របស់អ្នក​ជានិច្ច។

បង្កើតឡើង​សម្រាប់អ្នក

មិនថាអ្នក​កំពុងប្រើឧបករណ៍ ឬសេវាកម្ម Google ណាមួយទេ គណនីរបស់អ្នក​ផ្ដល់បទពិសោធន៍ប្រើប្រាស់​ប្រកបដោយស្ថិរភាព​ដែលអ្នកអាច​ប្ដូរតាមបំណង និងគ្រប់គ្រង​បានគ្រប់ពេល។

ការពារ​អ្នក

គណនី Google របស់អ្នកទទួលបាន​ការការពារ​ពីមុខងារសុវត្ថិភាព​ឈានមុខគេក្នុងឧស្សាហកម្ម ដែលជួយរកមើល និងទប់ស្កាត់​ការគំរាមកំហែងដោយស្វ័យប្រវត្តិ មុនពេលដែល​ការគំរាមកំហែង​ទាំងនោះ​ប៉ះពាល់ដល់អ្នក។

ត្រៀមរួចរាល់ដើម្បីជួយ

ត្រៀមរួចរាល់ដើម្បីជួយ

សេវាកម្ម Google នានា​ចាប់ពី Chrome រហូតដល់ YouTube ដំណើរការប្រសើរជាងមុន និងជួយឱ្យអ្នកធ្វើអ្វីៗ​បានកាន់តែច្រើន នៅពេលអ្នក​ចូលគណនី។ គណនីរបស់អ្នក​ផ្ដល់សិទ្ធិចូលប្រើ​មុខងារមានប្រយោជន៍​ដល់អ្នក​ដូចជា មុខងារបំពេញស្វ័យប្រវត្តិ ការណែនាំដែលស្របនឹងអ្នក និងអ្វីៗជាច្រើនទៀត​បានគ្រប់ពេល​នៅលើគ្រប់ឧបករណ៍។

សម្រាប់​តែ​អ្នកប៉ុណ្ណោះ

សម្រាប់​តែ​អ្នកប៉ុណ្ណោះ

គណនី Google របស់អ្នក​ធ្វើឱ្យ​គ្រប់សេវាកម្ម​ដែលអ្នកប្រើ​ស្របនឹងអ្នក។ គ្រាន់តែ​ចូលគណនី​របស់អ្នក ដើម្បីចូលប្រើ​ចំណូលចិត្ត ឯកជនភាព និងការគ្រប់គ្រងការកំណត់ផ្ទាល់ខ្លួន​ពីឧបករណ៍ណាមួយ​ជាការស្រេច។

ការរក្សា​ព័ត៌មាន​របស់អ្នក​ជាលក្ខណៈ​ឯកជន និងមានសុវត្ថិភាព

ការរក្សា​ព័ត៌មាន​របស់អ្នក​ជាលក្ខណៈ​ឯកជន និងមានសុវត្ថិភាព

ការការពារ​ព័ត៌មានទាំងអស់​នៅក្នុងគណនី Google របស់អ្នក​គឺកាន់តែមានសារៈសំខាន់ជាងមុន។ ហេតុដូច្នេះហើយ យើងបាន​បង្កើត​ឧបករណ៍ និងការការពារ​ដ៏មានអានុភាព ដូចជាការពិនិត្យសុវត្ថិភាព និងកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់​នៅក្នុងគ្រប់គណនី។

Google របស់អ្នក​ចាប់ផ្ដើម​នៅទីនេះ